Field Study to REDD+ Demonstration Project in Kulen, Siem Reap

ក្រុមប្រឺក្សាយោបល់រេដបូកកំពុងស្វែងយល់បទពិសោធន៍របស់សហគមន៍ពពេលក្នុងការគ្រប៉គ្រងតំបន់ការពារធម្មជាតិ

កាលពីថ្ងៃទី ២៨ខែមីនា ឆ្នាំ២០១៧ ក្រុមប្រឹក្សា​យោបល់​រេដបូក​ក៏បានចុះ​សិក្សាស្វែង​យល់បន្ថែម​ពីការ​អនុវុត្ត​សាកល្បង​គម្រោង​រេដបូក​នៅក្នុងតំបន់​ការពារ​ធម្មជាតិ​ភ្មំគូលេន ដោយបាន​ចុះជួប​សំណេះ​សំណាល​ជាមួយ​សហគមន៍​ពពេល ដើម្បី​ស្វែង​យល់​ពីសកម្មភាព​ជាក់​ស្តែង​របស់​សហគមន៍​ក្នុង​ការកាត់​បន្ថយ​ការបាត់​បង់​និង​រេចរឹល​ព្រៃឈើ។

តាមរយៈការចុះទស្សនកិច្ចសិក្សានេះ សមាជិក​ក្រុមប្រឹក្សា​យោបល់​បាន​សង្កេត​ឃើញថា​ប្រជា​សហគមន៍​មានការ​​សហការ​ខ្ពស់​ជាមួយ​មន្ត្រីអភិរក្ស​តំបន់​ការពារ​ធម្មជាតិ ក្នុងការ​គ្រប់គ្រង​ការពារ​ព្រៃឈើ ហើយ​អង្កេត​ឃើញថា​សកម្មភាព​បទល្លើស​មានការ​ថយចុះ​គួរឲ្យ​កត់សម្គាល់​ក្នុងសហគមន៍នេះ។ នៅពេល​ដែលសាក​សួរពី​ទស្សនៈ​របស់​ប្រជា​សហគមន៍​ចំពោះ​ព្រៃឈើ ប្រជា​សហគមន៍​បានលើក​ឡើង​ថាពួគគាត់​តែងតែ​ចូលរួម​ការពារ​ព្រៃឈើ ព្រោះ​បើព្រៃឈើ​បាត់បង់ ប្រភព​ទឹកស្អាត​ដែលជា​ដង្ហើមរបស់​សហគមន៍ ក៏នឹង​ទទួល​រងការ​ប៉ះពាល់ ឬក៏​អាចបាត់​បង់ផង​ដែរ ដូច​នេះពួក​គាត់នឹង​នៅបន្ត​ចូលរួម​ការពារ និង​អភិរក្ស​ព្រៃឈើ។

បទ​ពិសោធន៍​ដែល​ទទួល​បានពី​ការចុះ​ទស្សនកិច្ច​សិក្សា​នេះ ត្រូវ​បាន​រំពឹងថា​អាចជួយ​បង្កើន​ចំណេះ​ដឹង​របស់​សមាជិក​ក្រុម​ប្រឹក្សា​យោបល់​រេដបូក​បន្ថែម​មួយ​កម្រិត​ទៀត ហើយ​លេខា​ធិការដ្ឋាន​រេដបូក បាន​គ្រោង​រៀបចំ​ឲ្យ​ក្រុម​ប្រឹក្សា​យោបល់​ចុះស្វែង​យល់​បន្ថែម​ពីការ​អនុវត្ត​គម្រោង​សាកល្បង​រេដបូក​នៅតំបន់​ផ្សេង​ទៀត​ដើម្បី​សិក្សា​ប្រៀប​ធៀប និង​ប្រមូល​បាន​នូវ​ព័ត៌មាន​បន្ថែម​សម្រាប់​ចែករំលែក​ដល់​សហគមន៍​មូលដ្ឋាន​របស់​គាត់។ ទស្សនៈ​កិច្ច​សិក្សា​លើកក្រោយ​នឹង​គ្រោងចុះ​ជួប​សហគមន៍​ព្រៃឈើ​ក្នុង​ឃុំ​សម្រោង ខេត្តពោធិសាតិ៍ ក្នុង​ចុង​ខែ​ឧសភា ខាង​មុខ​នេះ។