Home Governance MRV Technical Team

MRV Technical Team

  • About
  • Meeting
  • Activities
  • Related Information

The MRV/REL Technical Team for REDD+ is to ensure that the relevant technical capacities are built within REDD+ Taskforce institutions and the REDD+ Taskforce secretariat, key technical components (under REDD+ Taskforce Secretariat) are established for the functioning of a transparent, consistent and accurate   Monitoring, MRV and REL system.

  • Terms of Reference (EN)
  • Meetings and supporting documents (Link)
  • វឌ្ឍនភាពការរៀបចំកម្រិតយោងព្រៃឈើជាតិ

    ដើម្បីទទួលបានការទូទាត់ផ្អែកលើលទ្ធផល ប្រទេសដែលអនុវត្តកម្មវិធីរេដបូកត្រូវរៀបចំឯកសារកម្រិតយោងព្រៃឈើជាតិ (FRL) និងប្រព័ន្ធតាមដានត្រួតពិនិត្យព្រៃឈើជាតិ (NFMS)      សម្រាប់វាស់វែងការកាត់បន្ថយការបញ្ចេញឧស្ម័នពីការបាត់បង់និងរេចរិលព្រៃឈើំ។ ឯកឧត្តម បណ្ឌិត ជា សំអាង អគ្គនាយក GDANCP បាន ជម្រាបជូនថាវាជាមោទនភាពមួយដែលប្រទេសកម្ពុជាឋិតក្នុងចំណោមប្រទេសដែលមានការឈានមុខគេក្នុងកសាងបញ្ចប់ឯកសារ FRL  ហើយបានដាក់ជូនលេខាធិការដ្ឋានអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) រួចរាល់ ហើយកាលពីខែធ្នូឆ្នាំ ២០១៦ ដើម្បីការពិនិត្យថ្នាក់បច្ចេកទេស។

    គណៈអធិបតីក្នុងកម្មវិធីបើកអង្គសិក្ខាសាលា ក្រោមអធិបតីភាព ឯកឧត្តម យិន គឹមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន

    កាលពីថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០១៧ នៅទីក្រុងភ្នំពេញ អគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ (GDANCP) ក្រសួងបរិស្ថាន និងក្រុមការងារបច្ចេកទេសខាងវាស់វែង រាយការណ៍ និងផ្ទៀងផ្ទាត់(MRV) បានរៀបចំឲ្យមានសិក្ខាសាលា ដើម្បីចែករំលែកព័ត៌មានស្តីពីវឌ្ឍនភាពនៃការរៀបចំឯកសារទាំងពីរខាងលើនេះ ដោយមានការចូលរួមពីមន្ត្រីជំនាញសរុបចំនួន ៦០ នាក់មកពីស្ថាប័នរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ។

    ថ្លៃងក្នុងសន្ទរកថាបើកអង្គសិក្ខាសាលា ឯកឧត្តម យិន គឹមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា “វិស័យព្រៃឈើគឺជាវិស័យដ៏មានសក្តានុពលមួយក្នុងការជួយទ្រទ្រង់ដល់សេដ្ឋកិច្ចមូលដ្ឋាន និងសង្គម និងមានតួនាទីសំខាន់ក្នុងការស្រូបយកកាបូនដើម្បីទប់សា្កត់ការប្រែប្រួលអាកាសធាតុដូចនេះរាជរដ្ឋាភិបាលកម្ពុជាគំាទ្រ និងទទួលស្គាល់អំពីតួនាទីដ៏សំខាន់របស់កម្មវិធីជាសកលក្នុងការកាត់បន្ថយការបាត់បង់ និងរេចរិលព្រៃឈើ ដែលហៅកាត់ថា “រេដបូក”។ ”

    គណៈអធិបតីក្នុងកម្មវិធីបើកអង្គសិក្ខាសាលា ក្រោមអធិបតីភាព ឯកឧត្តម យិន គឹមស៊ាន រដ្ឋលេខាធិការក្រសួងបរិស្ថាន

    ដោយមានការទទួលស្គាល់ពីសារៈសំខាន់របស់កម្មវិធីរេដបូក រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការរៀបចំ ឯកសារកម្រិតយោងព្រៃឈើ និងប្រព័ន្ធតាមដានត្រួតពិនិត្យព្រៃឈើជាតិដើម្បីតាមដានបម្រែបម្រួលគម្របព្រៃឈើ។ បន្ទាប់ ពីដាក់ឯកសារជូនលេខាធិការដ្ឋានអនុសញ្ញា UNFCCCដើម្បីធើ្វការវាយតម្លៃ ប្រទេសកម្ពុជាបានបង្កើតក្រុមការងារមួយរបស់ខ្លួនដើម្បីរងចាំឆ្លើយតបទៅនឹងសំណួរបច្ចេកទេសនានាដែលអាចកើតមានក្នុងដំណើរការវាយតម្លៃនេះ ដែលក្នុងនេះដែរក្រុមការងារឆ្លើយតបរបស់ប្រទេសកម្ពុជាមានសមាជិកចំនួន១១រូបដែលជាតំណាង មកពីសា្ថប័នធំៗពីរគឺក្រសួងបរិស្ថាន និងរដ្ឋបាលព្រៃឈើ។

    ការវាយតម្លៃនេះ បានចាប់ផ្តើមដំណើរការជាផ្លូវការកាល ពីចុងខែកុម្ភះឆ្នាំ ២០១៧ កន្លងទៅនេះ។ មកទល់នឹងចុងខែមីនានេះប្រទេសកម្ពុជាបានបញ្ចប់ការវាយតម្លៃតំណាក់កាលទីមួយរួចមកហើយ ដោយទទួលបានសំណួរបច្ចេកទេសចំនួន ២២ សំណួរពីក្រុមបច្ចេកទេសរបស់ UNFCCC។ សំនួរទំាងនេះ គឺផ្តោតសំខាន់លើការ កំណត់និយមន័យព្រៃឈើ ការញ៉ែកចេញពីគ្នារវាងការវាយតម្លៃ ព្រៃឈើជាតិនិងព្រៃឈើដែលគ្រប់គ្រងដោយសហគមន៍ និងផលប៉ះពាល់ដែលអាចកើតមានពីសកម្មភាពស្តារ និងដំាព្រៃឈើឡើងវិញ។ បន្ទាប់ពីឆ្លើយ បំភ្លឺទៅនឹងកត្តាមួយចំនួនខាងលើ ប្រទេសកម្ពុជាបានធ្វើការកែសម្រួលឯកសារកម្រិតយោងព្រៃឈើរបស់ខ្លួន ហើយបានដាក់ជូនក្រុមបច្ចេកទេសរបស់ UNFCCC ម្តងទៀតនៅចុងខែកក្កដា ឆ្នាំ២០១៧នេះ។

    លោកឡេងជិវិន ដែលជាប្រធានក្រុមការងារតាមដានត្រួតពិនិត្យ វាយតម្លៃ និងផ្ទៀងផ្ទាត់ព្រៃឈើ និងជាសមាជិកសកម្មមួយរូបក្នុងកិច្ចការរៀបចំកម្រិតយោងព្រៃឈើនេះ បានមានប្រសាសន៍ថា សំណួរនិងអនុសាសន៍មួយចំនួនដែលទទួលបានពីក្រុមបច្ចេកទេសរបស់ UNFCCC គឺមានភាព ត្រឹមត្រូវ និងមានភាពចំាបាច់សម្រាប់ជួយឲ្យប្រទេសកម្ពុជា អាចធ្វើបច្ចុប្បន្នភាព ឯកសារកម្រិតយោង ព្រៃឈើរបស់ខ្លួន ឲ្យកាន់តែប្រសើរជាងមុនសម្រាប់ប្រើប្រាស់ជាឯកសារគោលក្នុង​ការផ្ទៀងផ្ទាត់វាយ​តម្លៃសកម្មភាពរេដបូក​នៅពេលដែលកម្ពុជាឈានចូលក្នុងដំណាក់កាលទូទាត់ផ្អែកតាមលទ្ធផល។