ទំព័រដើម ស្ថាប័ន ក្រុមការងាររេដបូក

ក្រុមការងាររេដបូក

The Cambodia REDD+ Taskforce was established by Decision on Establishment of Cambodian REDD+ Taskforce, No. 87 of the Ministry of Agriculture Forestry and Fisheries, dated February 26th, 2013.

The REDD+ Taskforce will act as the primary coordination and decision making body across government.
The mandate of the Taskforce is to:

• Manage and Coordinate a process of strategies and term of reference (ToR) for implementation of a project
• Manage and Coordinate the implementation of the programmes
• Coordinate and make decision for pilot project implementation
• Monitor results of project to ensure they are consistence with current context of Cambodia
• Report of project implementation to Minister of MAFF every month

The Taskforce is chaired by the Deputy Director General of Forestry Administration, and vice-chaired by the Deputy Director General of General Department of Natural Protection and Conservation of Ministry of Environment. Other members of the Taskforce are:

• Deputy Director General of Local Administration of the Ministry of Interior
• Director of Department of Property of the Ministry of Economy and Finance
• Deputy Director General of General Department of Energy of the Ministry of Industry, Mines, and Energy
• Director of Department of Rural Water Supply of the Ministry of Rural Development
• Acting Director of Department of Aquatic Conservation of the Fisheries Administration
• Technical Deputy Director General of the Ministry of Environment
• Director of Department of Wildlife and Biodiversity of Forestry Administration
• Manager of Property of State Conservation Office, Department of Land Conservation of General Department of Land and Geography of Ministry of Land Management Urbanization and Construction

Minutes of Taskforce meetings can be found here

ក្រុមការងាររេដបូកកម្ពុជារៀបចំផែនការបញ្ចប់ដំណាក់កាលត្រៀមលក្ខណៈរេដបូក

ក្រុមការងាររេដបូកកម្ពុជាមានមោទនៈភាពយ៉ាងខ្លាំងចំពោះកម្មវិធីរេដបូកកម្ពុជាដែលសម្រេចបាននូវលទ្ធផល សំខាន់ៗ ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​ឈាន​ទៅ​ដំណាក់​កាល​អនុវត្ត​រេដបូក​ពេញ​លេញ​និង​អាច​ទទួល​បាន​ការ​ទូទាត់ផ្អែកលើលទ្ធផលពីការកាត់បន្ថយការបាត់បង់ និងរេចរិលព្រៃឈើ។ក្នុង​គោល​បំណង​ពិនិត្យ​លើ​លទ្ធផល និងផ្តល់អនុសាសន៍លើសកម្មភាពបន្ត ក្រុមការងាររេដបូកកម្ពុជា បាន​ជួប​ប្រជុំ​ជាមួយ​មន្រ្តី​លេខា​ធិការដ្ឋានរេដបូក ក្រុមបច្ចេកទេស ក្រុមយេនឌ័រ និងក្រុមប្រឹក្សាយោបល់រេដបូក។ កិច្ចប្រជុំ​នេះ​បាន​ប្រព្រឹត្ត​ទៅ​នាថ្ងៃទី២០-២១ ខែកក្កដា ឆ្នាំ២០១៧ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ក្រោមអធិបតីភាព ឯក​ឧត្តម​បណ្ឌិត ជា សំអាង អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្ស ធម្មជាតិ​នៃ​ក្រសួង​បរិស្ថាន និងជាប្រធានក្រុមការងាររេដបូកកម្ពុជា ដោយមានអ្នកចូលរួមសរុបចំនួន ៥៥នាក់ (ស្រ្តី១៥នាក់) ។

កិច្ចប្រជុំក្រុមការងាររេដបូកលើកទី៩

ក្នុងឱកាសនៃកិច្ចប្រជុំនេះ ក្រុមការងាររេដបូកកម្ពុជា បានទទួលនូវសេចក្តីរាយការណ៍ស្តីពីកិច្ចប្រជុំបច្ចេកទេស របស់អនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ(UNFCCC) និងលក្ខខ័ណ្ឌចាំបាច់នៃការស្នើសុំ ការទូទាត់ផ្អែកលើលទ្ធផលរេដបូក ពីមូលនិធិអាកាសធាតុបៃតង ដែលមានទឹកប្រាក់សរុបចំនួន ៥០០លាន ដុល្លាអាមេរិក ដែលនឹងដាក់ឱ្យដំណើរការសាកល្បងនៅដើមឆ្នាំ២០១៨។ នាពេលបច្ចុប្បន្ននេះ សមិទ្ធផលសំខាន់ៗដែលកម្មវិធីរេដបូកកម្ពុជាសម្រេចបានរួមមាន ការកសាងបញ្ចប់យុទ្ធសាស្រ្តរេដបូកជាតិ កម្រិតយោងព្រៃឈើជាតិ ប្រព័ន្ធត្រួតពិនិត្យតាមដានព្រៃឈើជាតិ សេចក្តីព្រាងប្រព័ន្ធព័ត៌មានធានាសុវត្ថិភាពរេដបូក ផែនការយុទ្ធសាស្រ្តជាតិសម្រាប់គ្រប់គ្រងតំបន់ការពារធម្មជាតិ និងមេរៀនបទពិសោធន៍សំខាន់ៗដែលបានពីការអនុវត្តសាកល្បងសកម្មភាពរេដបូកនៅមូលដ្ឋានដើម្បីពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ អាជ្ញាធរមូលដ្ឋាន និងប្រជាសហគមន៍ក្នុងការរៀបចំផែនការ និងអនុវត្តសាកល្បងវិធានការកាត់បន្ថយបុព្វហេតុនៃការបាត់បង់ព្រៃឈើ។ កិច្ចប្រជុំនេះក៏បានផ្តល់ឱកាសឲ្យអ្នកចូលរួមទាំងអស់ បានចុះទស្សនកិច្ចសិក្សាគម្រោងជ្រលងដំរី នៅក្នុងខេត្តមណ្ឌលគីរី ដើម្បីស្វែងយល់ពីកម្មវិធីដែលមានសក្តានុពលខ្ពស់ក្នុងការការពារព្រៃឈើ តាមរយៈការរៀបចំអេកូទេសចរណ៍ធម្មជាតិមើលសត្វដំរី ដើម្បីទទួលបានចំណូលពីភ្ញៀវទេសចរណ៍សម្រាប់លើកកម្ពស់ជីវភាពសហគមន៍ជនជាតិដើមភាគតិច កាត់បន្ថយសម្ពាធការប្រើប្រាស់ធនធានព្រៃឈើ អភិរក្សធនធានធម្មជាតិ និងព្រមទាំងអភិរក្សសត្វដំរីដែលមានចំនួនតិចតួចក្នុងប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ជា សំអាង បានកោតសរសើរចំពោះលេខាធិការដ្ឋានរេដបូក ក្រុមការងារបច្ចេកទេសរេដបូក ស្ថាប័នអនុវត្តសាកល្បងកម្មវិធីរេដបូក និងអ្នកពាក់ព័ន្ធទាំងដែលបានខិតខំប្រឹងប្រែងដឹកនាំ កម្មវិធីរេដបូកសម្រេចបាននូវផ្លែផ្កាជាច្រើន និងផ្តល់អនុសាសន៍បន្ថែមសម្រាប់សកម្មភាពបន្តរបស់កម្មវិធីរេដបូក។ ឯកឧត្តមបានថ្លែងថា “យើងគួរមានមោទនៈភាពចំពោះកិច្ចការងារដែលសម្រេចបានកន្លងទៅនេះ ហើយត្រូវខិតខំបន្ថែមទៀតដើម្បីបញ្ចប់ការងារដែលនៅសេសសល់ដូចជាឯកសារប្រព័ន្ធធានាសុវត្ថិភាពរេដបូក សម្រាប់ការស្នើសុំការទូទាត់ផ្អែកលើលទ្ធផលរេដបូក ឱ្យបានទាន់ពេលវេលា បន្ទាប់ពីមូលនិធិអាកាសធាតុបៃតងប្រកាសទទួលសំណើ”។

គណៈអធិបតី ឯកឧត្តម ជា សំអាង (កណ្តាល) ឯកឧត្តម នេត មុន្នី អគ្គនាយកនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើព័ន្ធ MEF (ឆ្វេង) និង លោក គឺមណុង អគ្គនាយករង GDANCP (ស្តាំ)

ចុងបញ្ចប់កិច្ចប្រជុំបានឯកភាពថាត្រូវខិតខំបញ្ចប់ឯកសារសំខាន់ៗដែលមិនទាប់បានបញ្ចប់រួមមាន ឯកសារប្រព័ន្ធធានាសុវត្ថិភាពរេដបូក និងសារពើភ័ណ្ឌការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីវិស័យព្រៃឈើក្នុងឆ្នាំ ២០១៤-២០១៦ ឲ្យបានមុនដំណាច់ឆ្នាំ ២០១៨ ហើយក៏បានឯកភាពថាត្រូវចាប់ផ្តើមរៀបចំទស្សនៈទានខ្លីដើម្បីស្នើសុំការទូទាត់ផ្អែលលើលទ្ធផលពីមូលនិធិអាកាសធាតុបៃតងពេលឲ្យបានទាន់ពេលវេលាដែលនិធិប្រកាសទទួលជំនួយ។

គម្រោងភាពជាដៃគូកាបូនព្រៃឈើ FCPF វគ្គទី២ ក្រោមការគាំទ្រហិរញ្ញប្បទានរបស់ធានាគារពិភពលោក និងUNDP នឹងបន្តគំាទ្រដល់ការបញ្ចប់ឯកសារសំខាន់ៗនានានិងការពង្រឹងសមត្ថភាពស្ថាប័នដើម្បីបញ្ចប់ដំណាក់ត្រៀមលក្ខណៈរេដបូក ហើយនិងជួយដល់ការរៀបចំទស្សនៈទានខ្លីដើម្បីស្នើទៅមូលនិធិអាកាសធាតុបៃតង។

អត្ថបទដោយ៖ សែម តុលា

លោកបណ្ឌិត ឃន សារ៉េត អនុប្រធានរដ្ឋបាលព្រៃឈើ និងជាប្រធានលេខាធិការដ្ឋានរេដបូក ចែករំលែកព័ត៌មានស្តីពីការសម្រេចរបស់កិច្ចប្រជុំបច្ចេកទេស UNFCCC

សមាជិក សមាជិកាក្នុងកិច្ចប្រជុំក្រុមការងាររេដបូកលើកទី ៩

ទស្សនៈកិច្ចសិក្សានៅជ្រលងដំរី ក្នុងខេត្តមណ្ឌលគីរី